Event & News

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្ថាប័នអប់រំ អេជី ដែលមានសាលារៀន អារីហ្សូន សាលាអន្តរជាតិ ហ្គ្រេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី និងការិយាល័យតំណាង ក្លូបលស្ទូដែន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាបុត្រសម្ព័ន្ធ បានរៀបចំកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាលាអន្តរជាតិ Beaconhouse Yamsaard International School (BYIS) នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោកស្រី Apiluck Yeamsaard នាយិកាប្រតិបត្តិអប់រំសិក្សាធិការ និងលោកស្រី Jiranun Wongmongkol ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំប្រទេសកម្ពុជា ព្រមទាំងសហការី ដែលធ្វើឡើងក្នុងគោលបំណង ចែករំលែក ព្រមទាំងផ្លាស់ប្តូរបទពិសោធរវាងស្ថាប័នអប់រំទាំងពីរ ជាពិសេស ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូសំដៅបង្កើតកាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះប្រារព្ធឡើងនៅការិយាល័យកណ្តាលស្ថាប័នអប់រំ អេជី ដែលមានទីតាំងស្ថិតនៅអគារលេខ ១៧៣ ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
Read More
ក្រុងស្ទឹងសែន៖ នាព្រឹកថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ គណៈគ្របគ្រងស្ថាប័នអប់រំ អេជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គ្រេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី និងការិយាល័យតំណាងក្លូបលស្ទូដែនកម្ពុជា (Global Student Cambodia) ជាបុត្រសម្ព័ន្ធ ដឹកនាំដោយ ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ដោយមានការចូលរួមពីសំណាក់ គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា និងលោកគ្រូ អ្នកគ្រូ ជាច្រើនកុះករ បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសិក្សាថ្មីមួយបន្ថែមទៀតនៅខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ6A ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លេខទូរស័ព្ទ 081 900 829។ គូសបញ្ជាក់ផងដែរថា សមិទ្ធិផលនេះគឺជាចំណងដៃពិសេសមួយទៀតដើម្បី អបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ នៃការបង្កើតស្ថាប័នអបរំ អេជី។
Read More
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន អារីហ្សូនគ្រុប (Arizon Group) និងក្រុមហ៊ុន អេសប៊ីអាយរ៉ូយ៉ាល់ស៊ីឃ្យួរឹធី (SBI Royal Securities) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូសំដៅបង្កើតកាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះប្រារព្ធឡើងនៅការិយាល័យកណ្តាលក្រុមហ៊ុន អេសប៊ីអាយរ៉ូយ៉ាល់ស៊ីឃ្យួរឹធី ដែលមានទីតាំងស្ថិតនៅអគារព្រីនស៍ភ្នំពេញថៅវើរ (Prince Phnom Penh Tower) ជាន់ទី១៣A មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
Read More
សប្តាហ៍ទី១ នៃថ្នាក់វិស្សមកាលរដូវក្តៅត្រូវបានបញ្ចប់ជាមួយសកម្មភាពសិក្សា និងការប្រកួតប្រជែងលើចំណេះដឹងមុខវិជ្ជាគោលជាច្រើនរួមមានការប្រកួតអក្ខរវិញាស និទានរឿង និងការនិយាយជាសាធារណៈ។ ជួបគ្នានូវសប្តាហ៍ទី២ ដែលសិស្សានុសិស្សនឹងសិក្សាលើមុខវិជ្ជាផ្សេងទៀត រួមមានសិល្បៈ កម្មវិធី STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងការសិក្សាលើគម្រោងស្រាវជ្រាវ។ Wrapping up our first week of Summer School Course with many captivating and challenging Academic Enrichment activities through Spelling Bee, Storytelling, and Public Speaking competition. See you in Week 2 where students will be participating in many arts, STEM and project-based learning programme. 我们暑期学校课程的第一周就这么结束了,通过拼字、讲故事和公开演讲比赛等多种有趣且富有挑战性的学术充实活动。 第二周见面时,学生将参加许多艺术、STEM 和项目式学习课程
Read More
On the morning of Saturday, September 7, 2024, the management and management of AG Educational Institution, which includes Arizon School and Grand Mount International School, celebrated the opening of the New School year 2024-2025 and Graduation Certificate 2023-2024 of Grand Mount International School and Arizon School, Phnom Penh Branch under the high presidency of Oknha Dr. Chea Sok Kheang, Founder and CEO of AGE and Lok Chumteav Davy Distinguished guests,...
Read More
1 2